<figure class="op-ad"> <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=318104765335120_318104775335119&adtype=banner300x250"></iframe> </figure>
ជំងឺបេះដូងនិងសរសៃឈាម
ជាជំងឺដែលគេជួបប្រទះជាញឹកញាប់
និងជាទូទៅតែមានលក្ខណៈធ្ងន់ធ្ងរខ្លាំងទៀតផង។
នៅប្រទេសបារាំងជំងឺនេះជាមូលហេតុទីមួយនៃមរណៈភាព។
ជាសំណាងល្អគេអាចកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឲ្យមានជំងឺនេះបានទោះស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ។
តើបុព្វហេតុអ្វីខ្លះដែលបង្កឲ្យមានជំងឺនេះ ?
តើគេត្រូវធ្វើដូចម្តេចខ្លះទើបអាចកាត់បន្ថយគ្រោះថ្នាក់បានខ្លះនោះ
?
ជំងឺបេះដូង និងសរសៃឈាម គឺសំដៅលើជំងឺទាំងឡាយដែលប៉ះពាល់ដល់ប្រព័ន្ធបេះដូង និងប្រព័ន្ធសរសៃឈាមទាំងមូលក្នុងខ្លួនយើង។ ជំងឺនេះ គឺជាជំងឺដែលធ្វើការវិវឌ្ឍន៍ដោយសន្សឹមៗ និងដោយស្ងាត់កំបាំងបំផុត។
វាជាជំងឺដែលប៉ះពាល់បន្តិចម្តងៗទៅលើសរសៃឈាមក្រហមនៅក្នុងខ្លួនរបស់យើង។ កំណកសារជាតិCholestérole បន្តិចៗម្តងនឹងធ្វើឲ្យសរសៃស្ទះ។ សរសៃឈាមគឺបំពង់បង្ហូរមួយដឹកនាំឈាមសំរាប់យកទៅចិញ្ចឹមសរីរាង្គកាយមនុស្ស។ នៅពេលដែលឈាមហូរមិនស្រួលដោយត្រូវកកស្ទះដោយប្រការណាមួយនោះ នោះនឹងធ្វើឲ្យសរីរាង្គណាមួយជួបបញ្ហា។ កំណកស្ទះនេះហើយដែលជាប្រភពបង្កគ្រោះថ្នាក់ដ៏ចំបងមួយដល់សុខភាព និងអាចឲ្យអ្នកជំងឺស្លាប់ដោយភ្លាមៗទៀតផង។
មាន “កត្តា" ជាច្រើនដែលនាំឲ្យបេះដូង និងសរសៃឈាមមានជំងឺ ព្រោះដូចដែលនាងខ្ញុំបានជំរាបពីខាងដើមអញ្ចឹងថា បើចរន្តឈាមហូរមិនស្រួល ដោយត្រូវកកស្ទះនៅត្រង់ចំណុចណាមួយ នោះសរីរៈខ្លះនឹងពុំអាចធ្វើការវិវឌ្ឍន៍បានតាមសម្រួលទេ។ ក៏ប៉ុន្តែ គ្រោះកើតជំងឺបេះដូង និងសរសៃឈាមនេះ វាប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៅតាមស្ថានភាពជីវិតរស់នៅ និងការប្រតិបត្តិរបស់យើង។
ក្នុងចំណោមសរីរាង្គកាយទាំងអស់របស់មនុស្សយើង មានសរីរៈបី ដែលងាយនឹងទទួលផលប៉ះពាល់ជាងគេ ៖
១- ខួរក្បាល។ ខួរក្បាលអាចទទួលផលប៉ះពាល់ពីរយ៉ាង។ ដំបូងគឺជាផលប៉ះពាល់ដែលគេទទួលរងតែមួយរយៈខ្លី។ នោះគឺអ្នកជំងឺអាចសន្លប់ ឬដួល ឬងងឹតភ្នែកមើលអ្វីមិនឃើញមួយរយៈ។ នេះគឺជាសារព្រមានមួយដែលមានរយៈពេលតែពីរ ឬបីនាទីប៉ុណ្ណោះ។
ប៉ុន្តែផលប៉ះពាល់ទីពីរដែលសំខាន់ និងមានលក្ខណៈធ្ងន់ធ្ងរខ្លាំងនោះជាប់ជាប្រចាំអស់មួយជីវិត គឺអ្នកជំងឺអាចនឹងជួបគ្រោះដាច់សរសៃឈាម ឬក៏សរសៃឈាមត្រូវកកស្ទះ ស្ពៀតទាំងស្រុង ដែលធ្វើឲ្យគាត់ដួល-ស្លាប់មួយចំហៀងខ្លួនលែងកំរើកបាន។
Comments
Post a Comment