<figure class="op-ad"> <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=318104765335120_318104775335119&adtype=banner300x250"></iframe> </figure>
នៅពេលដំបូងដែលអ្នកបានលឺពីឃ្លាដែលថា ការពារជំងឺបេះដូងនោះ អ្នកអាចឆ្ងល់ថាអ្វីដែលជាជំងឺបេះដូង ហើយហេតុអ្វីអ្នកគួរតែបារម្ភអំពីវាប្រសិនបើមិនមាននរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកធ្លាប់មានជំងឺនេះផងនោះ។
ជំងឺបេះដូងប៉ះពាល់លើមនុស្សគ្រប់រូបលើពិភពលោក និងជាមូលហេតុមួយនៃការស្លាប់ក្នុងប្រទេសជាច្រើន។ ឧទាហរណ៍នៃជំងឺបេះដូង រួមមាន ជំងឺស្ទះសរសៃឈាមបេះដូង, ការគាំងបេះដូង និងចង្វាក់បេះដូងមិនប្រក្រតី។ ការការពារជំងឺបេះដូងមិនមែនមានន័យថាអោយធ្វើការផ្លាស់ប្តូររបៀបរស់នៅទាំងស្រុងនោះទេ។
ដូចនេះអ្វីខ្លះជាវិធីសាស្ត្រដើម្បីការពារជំងឺបេះដូងនោះ?
លំហាត់ប្រាណ
ការការពារជំងឺបេះដូងគឺផ្តើមចេញពីការធ្វើលំហាត់ប្រាណ។ ជាការពិត, លំហាត់ប្រាណពិតជាបន្ថយឪកាសរបស់អ្នកក្នុងការវិវត្តទៅជាជំងឺបេះដូងមែន។ ជាមួយនឹងលំហាត់ប្រាណដ៏ទៀងទាត់, អ្នកធ្វើអោយបេះដូងរបស់អ្នកកាន់តែខ្លាំងដែលនឹងជួយការពារដល់ជំងឺបេះដូង។ នៅពេលដែលបេះដូងរបស់អ្នករឹងមាំ, វាខ្លាំងហើយអាចច្របាច់ឈាមច្រើន។ នៅពេលដែលមនុស្សធ្វើលំហាត់ប្រាណជាទៀងទាត់ ពួកគេកំពុងតែបន្ថយឪកាសនៃការវិវត្តទៅជាជំងឺបេះដូងរបស់ពួកគេបានប្រហែលពាក់កណ្តាលបើធៀបទៅនឹងអ្នកដែលមិនធ្វើលំហាត់ប្រាណ។
Comments
Post a Comment