<figure class="op-ad">
<iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=318104765335120_318104775335119&adtype=banner300x250"></iframe>
</figure>
ជាការពិតណាស់
អាហារដែលអ្នកទទួលទានមានទំនាក់ទំនងខ្លាំងបំផុតចំពោះសុខភាពរបស់
អ្នក ដែលក្នុងនោះក៏មានសុខភាពស្បែកផងដែរ។
ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះអាហារដែលអ្នកទទួលទានទេនោះ
វាក៏ដូចជាអ្នកកំពុងតែបំផ្លាញសម្រស់ខ្លួនឯងយ៉ាងដូច្នោះដែរ។
ដូច្នេះហើយអ្វីដែលសំខាន់ចំពោះអ្នកដែលអ្នកគួរធ្វើនោះមិនមែន
ការស្វែងរកផលិតផលឬការវះកាត់កែសម្ផស្សដើម្បីជួយកែលំអរមុខមាត់និង
រូបរាងរបស់អ្នកនោះទេ
គឺអ្នកត្រូវយកចិត្តទុកដាក់ចំពោះរបបអាហារប្រចាំថ្ងៃរបស់អ្នក។
- ប្រយ័ត្នចំពោះអាហារដែលអ្នកញ៉ាំ៖ អាហារ
ដែលមិនល្អដល់សុខភាពមានរសជាតិឆ្ងាញ់
ប៉ុន្តែវាមានឥទ្ធិពលអាក្រក់ទៅស្បែករបស់អ្នក។
អាហារដែលមានជាតិប្រេងនិងខ្លាញ់ច្រើន បង្កើនឱកាសក្នុងការកើតមុន។
ប្រសិនបើអ្នកមានស្បែកសម្បូរខ្លាញ់
អ្នកគួរតែប្រយ័ត្នចំពោះអាហារបែបនេះ។

- ដើម្បីគេចចេញពីការមិនកើតមុន អ្នកគួរញ៉ាំបន្លែនិងផ្លែឈើឱ្យបានច្រើន។
- ចៀសវាងការញ៉ាំទឹកសូដា និងភេសជ្ជៈមានជាតិហ្គាស។
អ្នកត្រូវញ៉ាំទឹកផ្លែឈើស្រស់ឬទឹក
ជំនួសនឹងការទទួលទានភេសជ្ជៈទាំងនោះ។
- ញ៉ាំទឹកឱ្យបានច្រើន៖
ទឹកនឹងជួយលាងសម្អាតជាតិពុលពីប្រព័ន្ធរាង្គកាយរបស់អ្នក
ហើយនឹងជួយរក្សាសម្រស់ស្បែករបស់អ្នកឱ្យស្ថិតស្ថេរបានយូរ។
- តែបៃតង៖
តែបៃតងគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្នុងការដែលអាចលាង
សម្អាតជាតិពុលនិងសម្អាតស្បែករបស់អ្នកតាមធម្មជាតិ៕
Comments
Post a Comment