Skip to main content

ផលប្រយោជន៍ផ្លែឈើ

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=318104765335120_318104775335119&adtype=banner300x250"></iframe>
</figure>



មនុស្ស​គ្រប់រូប តែងតែ​រំពឹងថា ខ្លួន​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ឈឺ​ថ្កាត់ ព្រោះ​បើ​សុខភាព​មិនល្អ មិន​អាច​ធ្វើ​អ្វី​បានទេ សម្បី​តែ​ប្រកបមុខរបរ និង​ធ្វើ​ការងារ​គ្រប់បែបយ៉ាង​។ ដូច​ពាក្យ​មួយ​ពោលថា  សុខភាព​ជា​មាស​ប្រាក់ និង​ជា​អ្វី​គ្រប់​យ៉ាង​។ ដូចនេះ តើ​អ្នក​គួរ​បរិភោគ ឬ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ប្រភេទ​ណា មក​ថែទាំ​សុខភាព​អ្នកនោះ​?
1.​    ​បើ​អ្នក​ប្រើ​ខួរក្បាល​គិត​ច្រើនពេក អ្នក​គួរ​បរិភោគ​ផ្លែ​ចេក ព្រោះ​វា​ជួយ​បំប៉ន​ខួរក្បាល​អ្នក​។​
2.​    ​ប្រសិនបើ​អ្នក​ប្រើ​ភ្នែក​ច្រើនពេក ដូចជា មើល​កុំព្យូទ័រ​យូរ ឬ​មើល​ឯកសារ​យូរ អ្នក​អាច​ជ្រើសរើស​ការបរិភោគ​ល្ហុង ព្រោះ​វា​ជួយ​ដល់​ភ្នែក​អ្នក​។​
3.​    ​បើ​ធ្មេញ​អ្នក​ចេញ​ឈាម  អ្នក​គួរតែ​ពិសារ​ផ្លែ​គី​វី ដើម្បី​បំបាត់​អាការ​:​នេះ​។​
4.​    ​ប្រសិនបើ​អ្នក​មាន​ជំងឺ​បេះដូង អ្នក​គួរ​ជ្រើសរើស​ផ្លែ​ក្រូចថ្លុង​មក​ពិសារ​។​
5.​    ​អ្នក​ដែល​ជក់បារី​ច្រើន អាច​ពិសារ​ផ្លែ​ទំពាំងបាយជូរ​បាន ដើម្បី​ជួយ​ដល់​សួត​។​
6.​    ​ដើម្បី​ការពារ​ស្នាម​ជ្រួញ​លើ​មុខ ផ្លែ​ឈើ​ដែល​ល្អ​បំផុត គឺ​ផ្លែស្វាយ​។​
7.​    ​បើ​អ្នក​រាគរូស អាច​ពិសារ​ផ្លែ​ប៉ោម​បាន គឺ​ល្អ​ណាស់​។​
8.​    ​ឈឺ​ក្រពះ ផ្លែ​ល្ហុង គឺ​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការព្យាបាល​។​
​ដូចនេះ បើ​អ្នក​មាន​អាការ​:​ដូចខាងលើ អ្នក​គួរតែ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ទាំងនេះ​មក​បរិភោគ ដើម្បី​ទទួលបាន​សុខភាព​ល្អ​៕




 

ផ្លែឈើ​៤​ប្រភេទជា​ឱសថ សម្រាប់​អ្នក​ឈឺក្រពះ​
 
ផ្លែឈើ​ហាក់ដូចជា​អាហារ​មិនអាច​ខ្វះ ក្នុង​របប​ទទួលទាន​ប្រចាំថ្ងៃ តែ​ពេល​ឈឺក្រពះ អ្នក​បាន​ចេះ​ប្រើប្រាស់​ផ្លែឈើ​ប្រភេទ​ណា ដើម្បី​មាន​ប្រយោជន៍​សម្រាប់​ជំងឺ​នេះ ឬ​នៅ ?
១.ផ្លែ​ប៉ោម​
ផ្លែ​ប៉ោម​ជា​ប្រភេទ​ផ្លែឈើ​ពោរពេញ​ដោយ​ជីវជាតិ មាន​ប្រសិទ្ធភាព​រុញ​ថយក្រោយ​ការរីកចម្រើន​របស់​បាក់តេរី​គ្រោះថ្នាក់ នៅក្នុង​ពោះវៀន ។ ប៉ុន្តែ គួរ​ទទួលទាន​ប៉ោម​តែ​១​ផ្លែ​ក្នុង​១​ថ្ងៃ​, ទទួលទាន​ច្រើនពេក នឹងធ្វើ​ឲ្យ​ទល់ខ្យល់​, ឥទ្ធិពល​បញ្ច្រាស់ ។​

២.ផ្លែដូង
ទឹកដូង​ត្រូវបាន​រៀប​លំដាប់​ទី​២ ក្នុង​ក្រុម​សារជាតិ​រាវ​បរិសុទ្ធ បន្ទាប់ពី​ទឹកស្អាត ។ ទឹកដូង​ជួយ​បន្ថយ​បញ្ហា​អំពី​ផ្លូវ​ម៉ូត និង​កំទេច​បាក់តេរី​ផ្លូវ​ពោះវៀន ៕​

៣.ផ្លែចេក
ផ្ទុយ​នឹង​ការភាន់ច្រឡំ​របស់​មនុស្ស​ជាច្រើន​, ការពិត​ចេក​ជា​ផ្លែឈើ​១​ដ៏​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​អំពី​ផ្លូវ​ពោះវៀន ព្រោះ​ងាយ​រំលាយ​បំផុត ។ អ្នកជំនាញការ​ជីវជាតិ​ចាត់ទុកថា ទទួលទាន​ចេក​១​ផ្លែ​ក្នុង​១​ថ្ងៃ នឹង​ជួយ​បង្កើន “​ថាមពល​” សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ។ នៅ​ប្រទេស​មួយចំនួន​ដូចជាៈ ឥណ្ឌា រូបមន្ត​ធ្វើ​នំប៉័ង​នៅផ្ទះ សុទ្ធ​តែមាន​បន្ថែម​ចេក ។

៤.ផ្លែល្ហុង
ទទួលទាន​ល្ហុង​ទុំ​ជាប្រចាំ​មាន​ប្រសិទ្ធភាព​រំញោច​ប្រព័ន្ធ​រំលាយ​អាហារ​, បន្ថយ​រោគសញ្ញា​ពិបាក​រលាយ ឬ ព្យាបាល​ទល់លាមក​ប្រសិទ្ធភាព ។ អង់​ហ្ស៊ី​ម Papain និង Chymopapair ក្នុង​ល្ហុង​ស្រូបយក​លឿន​ប្រូតេអ៊ីន ជួយ​ឲ្យ​ក្រពះ​ធូរស្រាល​ដោយ​វិធី​ជំរុញ​ការបង្កើត​អាស៊ីត​ល្អ ។​

Comments