Skip to main content
ជំងឺថ្លើម
៩០ភាគរយនៃអ្នកជំងឺថ្លើមប្រភេទ B មិនមានលេចចេញរោគសញ្ញាអ្វីទេ
ដែលជាហេតុធ្វើឱ្យអ្នកជំងឺច្រើនតែហួសពេលក្នុងការព្យាបាលព្រោះឈានដល់ជំងឺក្រិនថ្លើម
ឬមហារីកថ្លើម។ មានសំណួរជាច្រើនបានលើកឡើងថា តើជំងឺថ្លើមប្រភេទ B
អាចឆ្លងតាមរយៈការរួមភេទដែរឬទេ ?
ជួបជាមួយលោកវេជ្ជបណ្ឌិត
អ៊ុង ចក្រាវុធ ប្រធានផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន
និងជំងឺឫសដូងបាតនៃមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់កោះសន្តិភាពថា
ជំងឺថ្លើមប្រភេទ B
គឺជាជំងឺឆ្លងយ៉ាងសកម្មបំផុតនៅក្នុងពិភពលោកដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងបញ្ហាសុខភាពសាធារណៈ
ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ជំងឺថ្លើមប្រភេទ B
មានបង្កប់នៅក្នុងឈាម ទឹកមាត់ ទឹកដោះម្តាយ
និងទឹករំអិលផ្សេងៗទៀតក្នុងខ្លួនមនុស្ស ហើយក៏អាចឆ្លងដោយងាយ
ស្រដៀងគ្នាទៅនឹងការឆ្លងមេរោគអេដស៍ផងដែរ ។
ដោយការឆ្លងនេះតាមរយៈឈាមដូចជាការរួមភេទ ពេលសម្រាលកូន
ការប្រើប្រាស់សម្ភាររួមគ្នា ដូចជាច្រាសដុសធ្មេញ កន្ត្រៃកាត់ក្រចក
ម្ជុលចាក់ថ្នាំរួមគ្នាជាដើម ។ ជាពិសេស
ជំងឺនេះក៏អាចឆ្លងតាមរយៈទឹកមាត់ ញើស
ការប្រើប្រាស់របស់របររួមគ្នាជាមួយនឹងអ្នកជំងឺថ្លើមប្រភេទ B
នេះផងដែរ ។
ជំងឺថ្លើមប្រភេទ B
អាចបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងអាចធ្វើឱ្យបាត់បង់ជីវិត
ដែលមកដល់សព្វថ្ងៃនេះ
មិនទាន់មានថ្នាំព្យាបាលសម្លាប់មេរោគនេះឱ្យអស់នៅឡើយទេ
ដូចគ្នានឹងជំងឺអេដស៍គ្រាន់តែអាចព្យាបាលពន្យារអាយុជីវិតបានប៉ុណ្ណោះ
។
តែជាភ័ព្វសំណាងព្រោះជំងឺនេះមានវ៉ាក់សាំងចាក់បង្ការទប់ស្កាត់បាន១០០ភាគរយ
។
ថ្លើមគឺជាសរីរាង្គមួយដ៏សំខាន់សម្រាប់មនុស្ស។
ប្រសិនបើថ្លើមមានកើតជំងឺធ្ងន់ដែលមិនអាចព្យាបាលបានដូចជាជំងឺថ្លើមប្រភេទ
B នោះ វាពិតជាធ្វើឱ្យលោកអ្នកមានកង្វល់យ៉ាងខ្លាំង
ព្រោះថាជំងឺនេះអាចឆក់យកអាយុជីវិតរបស់លោកអ្នកបានគ្រប់ពេលវេលា
បើទោះជាជំងឺនេះមានថ្នាំពន្យារអាយុជីវិតក៏ពិតមែន
ប៉ុន្តែវាជាជំងឺកាចសាហាវ ៕
Comments
Post a Comment